សំណួរដែលសួរញឹកញាប់
តើពេលវេលាណាដែលល្អបំផុតសម្រាប់ការទទួលទានបេរ៉ូកា (Berocca)?
អ្នកអាចផឹកបេរ៉ូកានៅពេលណាក៏បាន។ ប៉ុន្តែ ដើម្បីធ្វើឱ្យអ្នកមានអារម្មណ៍ល្អដល់កម្រិតកំពូលពេញមួយថ្ងៃ ពេលដែលល្អបំផុតសម្រាប់ផឹកបេរ៉ូកាគឺនៅពេលភ្លឺ និងព្រឹកព្រលឹមជារៀងរាល់ថ្ងៃ។ ថ្ងៃល្អចាប់ផ្តើមជាមួយនឹងបេរ៉ូកា។
តើខ្ញុំគួរប្រើប្រាស់បេរ៉ូកា (Berocca) ដូចម្ដេច?
កម្រិតប្រើប្រាស់ដែលត្រូវបានណែនាំសម្រាប់បេរ៉ូកា គឺមួយគ្រាប់ក្នុងមួយថ្ងៃ។ វាសាកសមសម្រាប់ការប្រើប្រាស់ជាប្រចាំថ្ងៃ។
តើបេរ៉ូកា (Berocca) អាចធ្វើឱ្យខ្ញុំគេងមិនលក់ទេ?
ទេ បេរ៉ូកាមិនមានជាតិកាហ្វេអ៊ីន ឬសារជាតិរំញោចស្មារតីនោះទេ។ បេរ៉ូកា គឺជាពហុវីតាមីនដែលអាចជួយឱ្យមានភាពរឹងមាំ ស្មារតីប្រុងប្រយ័ត្ន បង្កើនកម្លាំង និងជួយកាត់បន្ថយភាពនឿយហត់។ ប្រសិនបើអ្នកមានចម្ងល់ យើងណែនាំឱ្យអ្នកពិភាក្សាជាមួយអ្នកឯកទេសសុខភាព។
តើបេរ៉ូកា (Berocca) មានជាតិស្ករទេ?
រសជាតិបែបដាក់ទឹកពុះនៃផ្លែក្រូច និងស្វាយគឺមិនមានជាតិស្ករទេ (sucrose)។
តើបេរ៉ូកា (Berocca) មានជាតិកាហ្វេអ៊ីនទេ?
ទេ បេរ៉ូកាមិនមានផ្ទុកជាតិកាហ្វេអ៊ីន ឬសារជាតិរំញោចស្មារតីសិប្បនិម្មិតទេ។
តើបេរ៉ូកា (Berocca) មិនមានសារធាតុប្រូតេអ៊ីន Gluten ទេ?
ត្រូវហើយ! បេរ៉ូកាមិនមានសារធាតុប្រូតេអ៊ីន Gluten ទេ។ ដូច្នេះប្រសិនអ្នកប្រតិកម្មជាមួយសារធាតុប្រូតេអ៊ីន Gluten អ្នកអាចប្រើប្រាស់បេរ៉ូកាបាន។
តើបេរ៉ូកា (Berocca) មានផ្ទុកសារធាតុ Aspartame (សារធាតុផ្អែមសិប្បនិម្មិត), តើវាមានសុវត្ថិភាពឬទេ?
ថ្នាំគ្រាប់ដាក់ទឹកពុះបេរ៉ូកាមានផ្ទុកសារធាតុ Aspartame ក្នុងកម្រិតតិច។ Aspartame គឺជាសារធាតុផ្អែមសិប្បនិម្មិត ដែលត្រូវបានប្រើប្រាស់ជាទូទៅ។ នៅអឺរ៉ុប Aspartame ត្រូវបានយកទៅធ្វើការវាយតម្លៃទៅលើកម្រិតហានិភ័យ និងត្រូវបានសន្និដ្ឋានថា វាមានសុវត្ថិភាពប្រើប្រាស់រហូតដល់ 40 មីលីក្រាមក្នុងមួយគីឡូនៃទម្ងន់ខ្លួន។ នេះមានន័យថា ប្រសិនអ្នកមានទម្ងង់ 70 គីឡូ នោះអាចប្រើប្រាស់ 2800 មីលីក្រាមនៃ Aspartame ក្នុងមួយថ្ងៃ។ ថ្នាំគ្រាប់ដាក់ទឹកពុះបេរ៉ូកាផ្ទុកត្រឹមតែ 25 មីលីក្រាមនៃ Aspartame ប៉ុណ្ណោះ ដែលនេះជាចំនួនតិចតួចខ្លាំង។ ចំពោះព័ត៌មានបន្ថែមទៅលើរបាយការណ៍ សូមចូលទៅតំណភ្ជាប់នេះ។
តើបេរ៉ូកា (Berocca) សមស្របសម្រាប់កុមារទេ?
បេរ៉ូកាភើហ្វូមមែន ត្រូវបានណែនាំអោយប្រើប្រាស់សម្រាប់មនុស្សគ្រប់រូបចាប់ពីអាយុ ១២ ឆ្នាំឡើង។
តើខ្ញុំអាចប្រើប្រាស់បេរ៉ូកា (Berocca) ពេលកំពុងមានគភ៌បានទេ?
ប្រសិនអ្នកមានគភ៌ ឬកំពុងបំបៅដោះ សូមពិភាក្សាជាមួយអ្នកឯកទេសថែទាំសុខភាពរបស់អ្នក។
តើខ្ញុំអាចប្រើប្រាស់បេរ៉ូកា (Berocca) ពេលកំពុងបំបៅដោះបានទេ?
សូមពិភាក្សាជាមួយអ្នកឯកទេសថែទាំសុខភាព មុនពេលប្រើប្រាស់ផលិតផលនេះ។
តើផលិតផលបេរ៉ូកា (Berocca) មានវិញ្ញាបនបត្រហាឡាលឬទេ?
បេរ៉ូកាត្រូវបានផលិតនៅសហគ្រាស PT. Bayer Indonesia ហើយយើងទទួលបានវិញ្ញាបនបត្រហាឡាលក្នុងប្រទេសឥណ្ឌូនេស៊ី។
សូមចុចលើតំណភ្ជាប់ខាងក្រោមដើម្បីទៅកាន់គេហទំព័រផ្លូវការរបស់ Majlis Ugama Islam (MUI) សម្រាប់ PT Bayer, Cimanggis Indonesia Halal certification ។
http://www.halalmui.org/mui14/searchproduk/search?kategori=nama_produk&katakunci=berocca
Search for “Berocca” and you will find the list of Berocca products certified by MUI.
ទិញ
បេរ៉ូកាតាមប្រព័ន្ធអនឡាញ
ចំណេញពេលវេលាដោយចំណាយពេលតិចក្នុងការទិញទំនិញ ទិញបេរ៉ូកាសម្រាប់ជំនួយថាមពលតាមប្រព័ន្ធអនឡាញ។
ការរកឃើញ
ថាមពលវិជ្ជមាននៃជីវិត
ភាពនឿយហត់ធ្វើឱ្យអ្នកចុះខ្សោយ ប៉ុន្តែអ្នកមិនច្បាស់ថាមកពីហេតុអ្វី? ស្វែងយល់បន្ថែមដើម្បីដឹងអំពីការបង្កើនថាមពល និងកត្តាជំរុញថាមពលតាមធម្មជាតិសម្រាប់ទ្រទ្រង់តម្រូវការប្រចាំថ្ងៃរបស់អ្នក។