បេរ៉ូកាពហុវីតាមីនទឹកពុះ ដែលមានរសជាតិផ្លែស្វាយ ជំនួយដល់ការបញ្ចេញថាមពលប្រចាំថ្ងៃ។
បេរ៉ូកាភើហ្វូមមែន (Berocca Performance) គ្រាប់ថ្នាំទឹកពុះ រសជាតិផ្លែស្វាយ
បេរ៉ូកាភើហ្វូមមែន (Berocca Performance) គ្រាប់ថ្នាំទឹកពុះ រសជាតិផ្លែស្វាយ
គ្រាប់ថ្នាំមួយគ្រាប់ដែលមានវីតាមីន និងសារធាតុរ៉ែសំខាន់ៗ 12 មុខ។ បេរ៉ូកាទ្រទ្រង់ការបញ្ចេញថាមពល ដើម្បីឱ្យអ្នកអាចប្រើប្រាស់ថាមពលបានល្អបំផុតសម្រាប់ទប់ទល់នឹងឧបសគ្គផ្សេងៗប្រចាំថ្ងៃ។ គ្មានអ្វីងាយស្រួលជាងការប្រើប្រាស់បេរ៉ូកាទេ។ ទម្លាក់គ្រាប់ថ្នាំចូលក្នុងទឹក ហើយទុកវាឱ្យរលាយ។ ទទួលទានមួយគ្រាប់ក្នុងមួយថ្ងៃ។ បើទោះជាអ្នកមានការមមាញឹកច្រើន ឬត្រូវសិក្សាដើម្បីប្រលងក៏ដោយ បេរ៉ូកា គឺជាគ្រាប់តូចមួយដែលអាចជំនួយកម្លាំងអ្នកធ្វើអស់ពីសមត្ថភាព។ ជំរុញថាមពលដ៏ខ្លាំងក្លារបស់អ្នក!
1 ទីប ៖ មានចំនួន15គ្រាប់
លក្ខណៈពិសេសនិងអត្ថប្រយោជន៍
រូបមន្ត
រូបមន្តនៃម៉ាញ៉េស្យូម ស័ង្កសី កាល់ស្យូម វីតាមីន C និងវីតាមីន B 8 មុខទៀត ដើម្បីជួយបញ្ចេញនូវថាមពលពីអាហារ កាត់បន្ថយភាពនឿយហត់ និងភាពអស់កម្លាំង ហើយថែមទាំងជំនួយកម្លាំងរាងកាយនិងខួរក្បាលទៀត។ កត្តានេះធ្វើឱ្យបេរ៉ូកាជាជម្រើសដ៏ស័ក្តិសមបំផុតសម្រាប់ការធ្វើការយប់ជ្រៅ និងជំនះថ្ងៃដ៏លំបាកទាំងនោះ។
សារធាតុផ្សំ
បេរ៉ូកានីមួយៗមានផ្ទុក៖
វីតាមីន B111.8 mg
វីតាមីន B215 mg
វីតាមីន B5 (Pantothenic Acid)23 mg
វីតាមីន B68.2 mg
វីតាមីន B1210 μg
វីតាមីន C 500 mg
ប៊ីយ៉ូទីន150 μg
នីកូទីណាមីត50 mg
អាស៊ីតហ្វូលីក400 μg
កាល់ស្យូម100 mg
ម៉ាញ៉េស្យូម100 mg
ស័ង្កសី10 mg
សូមអានស្លាកសញ្ញាណែនាំមុននឹងប្រើ។ សូមប្រើតាមការណែនាំប៉ុណ្ណោះ។